1
១.ថ្ងៃទ្រង់ប្រសូត គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាត ពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។ រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ឯដើមសាលព្រឹក្សក៏ហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។ បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា    ”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”។ កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។ ២.ថ្ងៃទ្រង់ត្រាស់ដឹង ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា  ”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ: ១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក ២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ ៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជា សេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន ៤.មគ្គសច្ច ផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ […]

សារគួរយល់ដឹងអំពីវិសាខបូជាស្រមាប់ពុទ្ធសាសនិក ៣ ប្រការ









may16.01
សីល ៥ គឺជាអ្វី? ការរស់នៅរបស់មនុស្ស តែងមានសេចក្ដីសុខច្រើនជាងសត្វតិរច្ឆាន ឬសត្វក្នុងអបាយភូមិ ព្រោះកំណើតមនុស្សជាផលរបស់បុណ្យ ម្យ៉ាងទៀត មនុស្សមានបញ្ញា អាចដឹងខុសត្រូវដើម្បីកសាងគុណធម៌ឲ្យខ្លួនឯងបាន ដូចជាចេះគោរពស្រឡាញ់មាតាបិតា ញាតិបងប្អូន និងមានចិត្តស្លូតបូត មានមេត្តា ករុណា អនុគ្រោះប្រោសប្រណី ចំពោះមនុស្សសត្វផងគ្នា ដែលរស់នៅជាមួយ គឺដោយច្រើន ខុសអំពីការរស់នៅរបស់សត្វ ដែលមាននិស្ស័យកាចសាហាវខឹងក្រោធងាយ មិនចេះយោគយល់ដល់គ្នានិងគ្នា ឧទាហរណ៍ងាយៗ ដូចរស់នៅរបស់សត្វសុនខ ឬសត្វមាន់ កាលវាជួបគ្នាគ្រាដំបូង វាតែងវាយប្រហារបៀតបៀនគ្នាវាមិនចេះគោរព ឬអនុគ្រោះដល់គ្នានិងគ្នាឡើយ។ តែនៅពេលខ្លះ មនុស្សត្រូវកិលេសគ្របសង្កត់ខ្លាំង វង្វេងគិតមិនទាន់ ក៏អាចប្រព្រឹត្តធ្វើដូចសត្វ ព្រោះហេតុនោះ ពួកសប្បុរសទាំងឡាយ បានពិចារណាឃើញថា មិនសមគួរ ទើបបញ្ញត្តហាមមិនឲ្យមនុស្សប្រព្រឹត្តទុច្ចរិត ដូចសត្វ គឺ ណែនាំឲ្យមនុស្សធ្វើអំពើល្អ ដល់គ្នានិងគ្នា យ៉ាងតិចបំផុត គង់វៀរចាកអំពើទុច្ចរិត ឲ្យបាន ៥ ប្រការគឺៈ ១- វៀរចាកការសម្លាប់ជីវិតសត្វដទៃ ២- វៀរចាកការប្រកាន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃ […]

សីល ៥ គឺជាអ្វី?